(តូក្យូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើកោះ Okinawa ស្ថិតនៅភាគខាងជើង ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី២៥៧គីឡូម៉ែត្រ និងស្ថិត នៅចំងាយ ៣៤៦គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Naha នៃកោះ Okinawa។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត ព្រមទាំងការប្រកាសសញ្ញា អាសន្នពីរលកយក្សស៊ូណាមិ នៅឡើយទេ៕