(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះ បានលាលែងចេញពី តំណែងជាប្រមុខរដ្ឋាភិបាលយោធា ជាផ្លូវការហើយ ជាមួយការបញ្ជាក់ថាប្រទេសថៃនឹងត្រូវ ដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីការដឹកនាំដោយរបប យោធាអស់រយៈពេលជាង៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងក្នុងសុន្ទរកថាតាមបញ្ចក់ទូរទស្សន៍ លោក ប្រាយុទ្ធ បានលើកឡើងដូច្នេះថា៖ «បច្ចុប្បន្ន ប្រទេសថៃ គឺជាប្រទេសកាន់របបប្រជាធិបតេយ្យយ៉ាងពេញលេញ អាស្រ័យលើរដ្ឋធម្មនុញ្ញ រាជានិយមដោយមានសមាជិកសភាដែលត្រូវបានប្រជាជនថៃបោះឆ្នោតជូន... ដូច្នេះចាប់ពី ពេលនេះតទៅ បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយឈរលើប្រព័ន្ធប្រជាធិបតេយ្យ ដោយមិនមានការប្រើប្រាស់កម្លាំងពិសេសអ្វីនោះទេ»

គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីវិលថៃថ្មីរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវឡើងកាន់អំណាច ជាផ្លូវការ ក្រោយពីពិធីសច្ចាប្រណិធាននៅថ្ងៃអង្គារស្អែកនេះ ព្រមទាំងត្រូវបង្ហាញពី គោលនយោបាយរបស់ខ្លួនទៅកាន់សភា នៅសប្ដាហ៍ក្រោយ៕