(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu នៅថ្ងៃចន្ទនេះ បានព្រមាន ទុកជាមុនថា ទីក្រុងអង់ការ៉ានឹងចាត់វិធានការសងសឹក បើសិនជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយសារតែរឿងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ TGRT Haber លោក Cavusoglu បន្ថែមទៀត ថា ការដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងតួកគី គឺជារឿងមិនអាចទទួលយកបាន។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោករដ្ឋមន្ត្រីការបរទេសតួកគីរូបនេះ នៅតែរំពឹងដដែលថាលោក ដូណាល់ ត្រាំ នឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងអង់ការ៉ា ឡើយ។

គួរជម្រាបថា ក្រុមមន្ត្រីអាមេរិក ធ្លាប់បានព្រមានតួកគីពីទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនដង តែតួកគី នៅតែទិញ S-400 ពីរុស្ស៊ី យកមកដំឡើងនៅលើទឹកដីរបស់ខ្លួនទាល់តែបានកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ម្យ៉ាងវិញទៀត ខណៈមិនទាន់ប្រកាសដាក់ទណ្ឌកម្មផ្លូរការ ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្ដើមដំណើរការណ៍និតិវិធីដកទីក្រុងអង់ការ៉ា ចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35 ហើយ៕