(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជីវិតរស់នៅប្រចាំថ្ងៃរបស់កុមារ នៅក្នុងប្រទេសយេម៉ែន ដែលហែកហួរដោយភ្លើងសង្រ្គាម។

២៖ ប្រធានអង្គការនុយក្លេអ៊ែរអន្តរជាតិ លោក Amano Yukiya ទទួលមរណភាព។

៣៖ ទាហានអ៊ីស្រាអែលចុះទៅបំផ្លាញផ្ទះសម្បែងប្រជាជនប៉ាឡេស្ទីន នៅជាយទីក្រុងហ្សេរុយសាឡឹម ដែលខ្លួនចាត់ថាខុសច្បាប់។

៤៖ បង្ហាញមុខអ្នកកាសែតវ័យក្មេង ដែលទម្លាយសារសម្ងាត់តិះដៀលលោក ដូណាល់ ត្រាំ ពីក្រោយខ្នង រហូតបង្ខំឲ្យអគ្គរាជទូតអង់គ្លេសលាលែង។

៥៖ មនុស្ស៤៥នាក់រងរបួស ក្រោយត្រូវបុរសបិទមុខមួយក្រុមវាយយ៉ាងចាស់ដៃ នៅស្ថានីយរថភ្លើងក្រុងហុងកុង។

៦៖ ឥណ្ឌាសម្រេចជោគជ័យលើការបាញ់យាន Chandrayaan-2 ចេញពីផែនដីសំដៅទៅព្រះច័ន្ទ។

៧៖ មនុស្សយ៉ាងតិច១៧នាក់ស្លាប់ និង២៨នាក់របួស ក្នុងករណីផ្ទុះគ្រាប់បែកនៅរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។