(ប៉េកាំង)៖ អតីតនាយករដ្ឋមន្ត្រីចិន លោក Li Peng បានទទួលមរណភាពហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងវ័យ៩១ឆ្នាំ នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមស៊ីនហួរ លោក Li Peng ដែលជាអតីតគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា ប្រជាមានិតចិនផងនោះ បានទទួលមរណភាពដោយរោគគាពាធ ខណៈសេចក្ដីរាយការណ៍ ពីមុនៗថាលោកបានតស៊ូប្រយុទ្ធជាមួយជំងឺមហារីប្លោកនោម អស់រយៈពេលយ៉ាងយូរ៕