(វ៉ូហាន)៖ បើតាមអាជ្ញាធរចិនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ ១៣នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតំបន់ទេសចរណ៍បែបធម្មជាតិមួយ ស្ថិតក្នុងខេត្តហ៊ូបៃភាគកណ្តាលប្រទេសចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ ចេញផ្សាយនារសៀលថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

គ្រោះមហន្តរាយខាងលើបានកើតឡើងដំបូង កាលពីវេលាម៉ោង ៦៖៤០នាទីល្ងាចនាថ្ងៃអាទិត្យសប្តាហ៍មុន នៅតំបន់ ហេហ្វេង (Hefeng) ខេត្តហ៊ូបៃ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់នោះ។ ដោយឡែកមនុស្សសរុបចំនួន ៦១នាក់ហើយ ត្រូវបានជួយសង្គ្រោះក្នុងនោះរួមទាំងអ្នកទេសចរនានា ដែលបានបាត់ខ្លួនផងដែរ។
យ៉ាងណាមិញប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្សបាត់ខ្លួនបន្ថែមទៀត កំពុងបន្តធ្វើឡើងនៅតំបន់ Hefeng ប៉ុន្តែមិនមានការបញ្ជាក់ចំនួនច្បាស់លាស់ឡើយ ដោយពួកគេត្រូវបានអាជ្ញាធរបញ្ជាក់ថា សុទ្ធសឹងតែជាអ្នកទេសចរមកលេងនៅតំបន់ធម្មជាតិ Hefeng៕