(យ៉ាងហ្គន)៖ អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៥៩នាក់ហើយ និងរាប់ម៉ឺននាក់ផ្សេងទៀត បានភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុងធ្លាក់យ៉ាងគំហុក នៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ជាច្រើននៃរដ្ឋមន (Mon) អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបង្កជាគ្រោះទឹកជំនន់ ដែលបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនច្រើនជាង ៨៩,០០០នាក់ ទៅរកន្លែងមានសុវត្ថិភាព។
គួរជម្រាបថា ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍កំពុងតែ ទទួលរងឥទ្ធិពលព្យុះកំណាចដូចៗគ្នា ជាពិសេសគឺប្រទេសចិនតែម្តង៕