(ញូដេលី)៖ យោធាប៉ាគីស្ថាន បានចាប់ផ្ដើមចល័តបរិក្ខាយោធាទៅកាន់មូលដ្ឋានទ័ពអាកាស Skardu ដែលស្ថិតនៅតំបន់ Ladakh ជាប់ព្រំដែនរវាងប៉ាគីស្ថាន និងឥណ្ឌា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ANI ផ្អែកលើប្រភពបានមកពីយោធាឥណ្ឌា បានបញ្ជាក់ទៀតថាបរិក្ខាយោធា ដែលប៉ាគីស្ថានបានដឹកជញ្ជូន គឺសម្រាប់គាំទ្រដល់ប្រតិបត្តិការរបស់យន្ដហោះចម្បាំង ហើយជំហាន បន្ទាប់ទីក្រុងអ៊ីស្លាម៉ាបាត អាចនឹងដាក់ពង្រាយយន្ដហោះចម្បាំង JF-17 ឱ្យប្រចាំនៅមូលដ្ឋាន Skardu។
គួរបញ្ជាក់ថា ទាំងរដ្ឋាភិបាលប៉ាគីស្ថាន និងឥណ្ឌា មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍របស់ សារព័ត៌មាន ANI។ ប៉ុន្តែ វាកើតឡើងមានឡើងនៅចំពេលភាពតានតឹងរវាងប្រទេសទាំង២ ឡើងកម្ដៅជាថ្មី ក្រោយឥណ្ឌាលុបចោលសិទ្ធិស័្វយភាពលើតំបន់កាស្មៀដែលខ្លួនគ្រប់គ្រង៕