(ម៉ូស្គូ)៖ មិនមានសញ្ញារញ្ជួយណាមួយកើតឡើងនោះទេ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ២គ្រាប់ជាថ្មី នៅព្រឹកថ្ងៃសុក្រនេះចូលក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ។ នេះបើតាមអាជ្ញាធរ ឃ្លាំមើលរលកយក្សស៊ូណាមិរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

កូរ៉េខាងជើង នៅព្រឹកមិញនេះ បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ចេញពីតំបន់មួយ ស្ថិតនៅក្បែរ ទីក្រុង Tongchon នៃខេត្ត Kangwon ឆ្ពោះទៅកាន់សមុទ្រភាគខាងកើត ឬសមុទ្រជប៉ុន។ បន្ថែមពី លើនេះបើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងពីរគ្រាប់នេះ ហោះបានក្នុងចំងាយ២៣០គីឡូម៉ែត្រ និងរយៈកម្ពស់៣០គីឡូម៉ែត្រមុននឹងធ្លាក់ចូលសមុទ្រជប៉ុន។

គួរបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក ដែលកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល ដើម្បីបង្ហាញការខឹងសម្បារទៅនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅក្នុងខែសីហានេះ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាសកម្មភាពត្រៀមឈ្លាន ពាន៕