(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Tom Steyer បានក្លាយជាបេក្ខជនប្រធានាធិបតីទី១១ នៃ គណបក្សប្រជាធិបតេយ្យ ដែលបានឆ្លងផុតវគ្គជម្រុះ ទៅកាន់វេទិកាជជែកដេញដោលនៅជុំបន្ទាប់។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមយុទ្ធនាការឃោសនាបោះឆ្នោត ឱ្យមហាសេដ្ឋីរូបនេះ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Tom Steyer ទទួលបានសំឡេងទាំងពីអ្នកគាំទ្រនៃបក្សប្រជាធិបតេយ្យ និងអ្នកឧបត្ថម្ភគ្រប់គ្រាន់ សម្រាប់ ចូលរួមជជែកដេញដោល នៅជុំទី៤ នៅខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិរបស់ទូរទស្សន៍ CBS លោក Steyer ទទួលបានអាត្រគាំទ្រ ២ភាគរយ ពីអ្នកគាំទ្រ និង២ភាគរយទៀតពីអ្នកឧបត្ថម្ភ។ ដើម្បីចូលរួមក្នុងជជែកដេញជុំបន្ទាប់ បេក្ខជនម្នាក់ៗ ចាំបាច់ត្រួវតែទទួលបានសំឡេង៤ភាគរយ ជាមួយអាត្រាអ្នកគាំទ្រយ៉ាងហោចណាស់ ២ភាគរយ និងម្ចាស់ឧបត្ថម្ភ១៣០,០០០នាក់ ដែលលោក Steyer សម្រេចបានកាលពីខែសីហា៕