(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការចេញពី កិច្ចព្រមព្រៀងលើបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីសហើយ។

២៖ ជនអន្តោប្រវេសន៍សរុប៤១នាក់ ដែលសុទ្ធសឹងតែជាជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ត្រូវបានគេរកឃើញ ពេលលាក់ខ្លួនក្នុងរថយន្តដឹកទំនិញមួយគ្រឿង នៅភាគឦសានប្រទេសក្រិច។

៣៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃអង្គារនេះ បានសន្យាបន្តបើកចំហទីផ្សារសេដ្ឋកិច្ចចិន ឲ្យកាន់តែទូលាយជាងមុនថែមទៀត។

៤៖ ក្រុមអ្នកជំនាញបានព្រមានថា នីវ៉ូ ឬកម្ពស់ទឹកសមុទ្រនឹងនៅតែបន្តកើនឡើង បើទោះជាពិភពលោកអាចគ្រប់គ្រងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិត សូន្យ នៅឆ្នាំ២០៣០ក៏ដោយ ព្រោះស្រទាប់អូហ្សូនរបស់ផែនដីដែលបាត់បង់ មិនអាចធ្វើជួសជុលឡើងវិញ នៅក្នុងរយៈពេលរាប់រយឆ្នាំនោះឡើយ។

៥៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកកំពុងឈានជើងចូលជំហានទី ៤ ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្ត នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ២០១៨។

៦៖ ឥណ្ឌាបានប្រកាសខ្លួននឹងមិនចូលរួមក្នុង កិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ី (RCEP) នោះទេ ដោយសារតែព្រួយបារម្ភខ្លាចមានផលប៉ះពាល់អវិជ្ជមាន ដល់ក្រុមអ្នកផលិតនៅក្នុងស្រុក៕