(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច 0៣នាក់បានទទួលរងរបួស និងជាង ២៥០នាក់ ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយមានអគ្គីភ័យឆាបឆេះសណ្ឋាគារមួយកន្លែង នៅស្ថិតក្នុងរដ្ឋ មីនណេសូតា (Minnesota) សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរក្នុងតំបន់ អគ្គីភ័យខាងលើបានឆាបឆេះសណ្ឋាគារកម្ពស់ ០៣ជាន់ឈ្មោះ ហ្វ្រេនស៊ីសដ្រាក (Francis Drake Hotel) ក្នុងទីក្រុង មីនណេផូលីស (Minneapolis) នៅម៉ោងប្រមាណ ៣៖០០នាទីទៀបភ្លឺ។ ក្នុងហេតុការណ៍នេះមនុស្សជាង ២៥០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយមនុស្ស ០៣នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯមនុស្ស ០៧នាក់ទៀតត្រូវបានព្យាបាលភ្លាមៗនៅហ្នឹងកន្លែង។
គួរជម្រាបថា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយកាកបាទក្រហមក្នុងរដ្ឋ Minnesota កំពុងផ្ដល់ជំនួយដល់អ្នកជម្លៀសខ្លួន និងអំពាវនាវឱ្យមានការគំាទ្រដល់អ្នករងផលប៉ះពាល់៕