(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងភ្លាមៗថា វីរុសផ្លូវដង្ហើមថ្មី (Coronavirus) បានសម្លាប់មនុស្សកើនដល់៤១នាក់ ចំណែកចំនួនអ្នកឆ្លងបានកើនដល់១២៩៧នាក់ នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនេះមុនបន្តិចនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

នៅក្នុងនោះអាជ្ញាធរបានបញ្ជាក់ថា ប្រទេសដែលបានឆ្លងវិរុសផ្លូវដង្ហើមថ្មីនេះ កើនរហូតដល់១២ប្រទេសហើយ។ ក្នុងនោះមានទីក្រុង និងខេត្ត នៃប្រទេសចិនចំនួន២៤ កំពុងត្រូវបានចាត់វិធានការខ្ពស់ដើម្បីទប់ស្កាត់ការរាលដាលជំងឺនេះ។ ក្នុងនោះរួមមាន៖ Zhejiang, Guangdong, Hunan, Hubei, Anhui, Tianjin, Beijing, Shanghai, Chongqing, Sichuan, Jiangxi, Yunnan, Guizhou, Shandong, Fujian, Guangxi Zhuang Autonomous Region, Hebei, Jiangsu, Hainan, Gansu, Henan, Heilongjiang, Xinjiang Uygur Autonomous Region, Liaoning ។

សូមជំរាបថា ជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវថ្មីមួយ ដែលអង្គការសុខភាពពិភពលោកហៅថា 2019-nCoV។ ចាប់តាំងពីវីរុសនេះត្រូវបានគេទទួលស្គាល់ថា ផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan)៕