(ឡាសា)៖ តំបន់ស្វ័យទីបេនៃភាគនិរតីប្រទេស បានធ្វើសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ នេះតែម្តង អំពីការរកឃើញករណីឆ្លងដំបូងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលមានប្រភពដើមពីទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អ្នកជំងឺដែលបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីខាងលើនេះ មានឈ្មោះថា ចាង (Zhang) ត្រូវបានដាក់ស្ថិតនៅក្នុងបន្ទប់ពិសេសមួយហើយ ដើម្បីតាមដានប្រវត្តិនៃការឆ្លង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ចាង កំពុងស្ថិតនៅក្នុងស្ថានភាពធម្មតា ហើយអាជ្ញាធរតំបន់ស្វយ័តទីបេទាំងមូល ក៏កំពុងបង្កើនការឆ្លើយតបកម្រិតខ្ពស់ ចំពោះវីរុសកូរ៉ូណាប្រភេទថ្មីនេះផងដែរ។
ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ឆ្លង ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ១១ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ១០ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០៤ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម ០១ករណី
តួលេខខាងលើនេះគិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕