(វូហាន)៖ គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបានកើនឡើងដល់ជិត ១,៥០០នាក់ហើយ និងជាង ៦៤,០០០នាក់ទៀតឆ្លង ខណៈខេត្ត Hubei និងទីក្រុងវូហាន (Wuhan) គឺនៅតែជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ នេះបើតាមការការចេញផ្សាយដោយ ស៊ីនហួរ។
គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺត្រូវបានបូកសរុបនៅក្រោយពីអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍អំពីមនុស្សស្លាប់ ១១៦នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយក្នុងចំណោមនោះ ៨៨នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី៕