(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ការរៀបអាពាហ៍ពិពាហ៍ច្រើនគូត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីន ចំទិវានៃក្តីស្រឡាញ់។

២៖ សីតុណ្ហភាពនៅទ្វីបទឹកកកអង់កាត់ទិច ទើបបំបែកកំណត់ត្រាថ្មីមួយទៀត នោះគឺលើស២០អង្សាសេ ។

៣៖ ប្រជាជនហុងកុងនាំគ្នាយកម៉ាសជំនួសឲ្យផ្កា ធ្វើជាកាដូជូនគ្នាក្នុងថ្ងៃនៃក្តីស្រឡាញ់ តែក្រុមអ្នកលក់ផ្កាមិនសប្បាយចិត្តឡើយ។

៤៖ បុរសម្នាក់ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើ បណ្តាលឲ្យផ្អើលទីក្រុងបាងកក។

៥៖ អ្នកជំងឺសរុប៦,៧២៣នាក់ជាសះស្បើយពីវីរុស COVID-19 (កូរ៉ូណាថ្មី) និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន។

៦៖ វៀតណាមរកឃើញក្រុមហ៊ុនមួយ យកក្រដាសអនាម័យទៅផលិតចេញជាម៉ាស ខណៈតម្រូវការកំពុងកើនឡើង ដោយសារវីរុស COVID-19។

៧៖ ចំនួនមនុស្សស្លាប់នៅចិនកើនដល់ជិត១,៥០០នាក់ និងឆ្លងជាង៦៤,០០០នាក់ដោយសារវីរុស COVID-19 (កូរ៉ូណាថ្មី)។