(វ៉ាស៊ីនតោន)៖ សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ ដោយសារតែមេរោគកូរ៉ូណាថ្មី ឬ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ០៦នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ០៤នាក់បន្ថែមបានស្លាប់ កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

របាយការណ៍បានឲ្យដឹងទៀតថា ចំនួននៃការឆ្លងមេរោគ COVID-19 ក៏បានកើនឡើងផងដែររហូតដល់ទៅ ១០០ករណីឯណោះ នៅក្នុងរដ្ឋចំនួន ១៤ ដែលភាគច្រើនជារដ្ឋស្ថិតនៅបណ្តោយឆ្នេរភាគខាងលិចមានដូចជា វ៉ាស៊ីនតោនស្ទេត អូរ៉េហ្គន និងកាលីហ្វរញ៉ាជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នអ្វីដែលសហរដ្ឋអាមេរិក កំពុងតែធ្វើខ្លាំងបំផុតនោះ គឺពិនិត្យអ្នកដំណើរមកពីបណ្តាប្រទេស ដែលមានករណីឆ្លង COVID-19 ខ្លាំងក្លាយជាងគេបន្ទាប់ពីចិន ក្នុងនោះមានដូចជាកូរ៉េខាងត្បូង និងអ៉ីតាលីជាដើម តាមរយៈជើងហោះហើរនានាដែលសំដៅមកសហរដ្ឋអាមេរិក៕