គុយបារកឃើញអ្នកផ្ទុក COVID-19 ដំបូងចំនួនបីករណី និងអំពាវនាវឲ្យពលរដ្ឋ «ផលិតម៉ាសដោយខ្លួនឯង» (Video inside)

12-03-2020 10:38

(គុយបា)៖ អាជ្ញាធរសុខាភិបាលគុយបា បានអះអាងពីការរកឃើញការឆ្លង COVID-19 ចំនួន ០៣ករណីដំបូង នៅក្នុងប្រទេសដីកោះមួយនេះ ខណៈរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន ជំរុញឱ្យប្រជាជនផលិតម៉ាសដោយខ្លួនឯង ប្រឈមមុខតម្រូវការខ្ពស់ និងកង្វះខាតការផ្គត់ផ្គង់ម៉ាសនៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលគុយបា ភ្ញៀវទេសចរអ៉ីតាលី ០៤នាក់ ដែលស្នាក់ក្នុងផ្ទះសំណាក់មួយកន្លែងនៅទីក្រុង ទ្រីនីដាដ (Trinidad) ស្ថិតនៅភាគខាងត្បូងនៃប្រទេស បានធ្វើដំណើរមកដល់អាកាសយានដ្ឋានរដ្ឋធានី ឡាហាវ៉ាន់ កាលពីថ្ងៃចន្ទ ដោយមានរោគសញ្ញាបញ្ហាផ្លូវដង្ហើម និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃអង្គារ។

រហូតដល់ថ្ងៃពុធ ទើបមន្ទីរពេទ្យបានទទួលស្គាល់ថា មនុស្ស ០៣នាក់ ក្នុងចំណោមភ្ញៀវទេសចរអ៉ីតាលីទាំង ០៤នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញកើតជំងឺ COVID-19។ បច្ចុប្បន្នអាជ្ញាធរគុយបា កំពុងស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនង ឬប៉ះពាល់ជាមួយអ្នកទាំងនេះ៕