(ឡុងដ៍)៖ លោក Steven Dick ជាមន្ត្រីការទូតជាន់ខ្ពស់អង់គ្លេសម្នាក់ ប្រចាំប្រទេសហុងគ្រី បានទទួលមរណភាពហើយ បន្ទាប់ពីបានឆ្លងជំងឺ COVID-19។ នេះបើ តាមការិយាល័យការបរទេសចក្រភពអង់គ្លេស ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
លោក Steven Dick មានអាយុ៣៧ឆ្នាំ កាន់តំណែងជាអគ្គរាជទូតរង ឬអនុប្រធានបេសកកម្មសម្រាប់ស្ថានទូតអង់គ្លេស ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី។ លោកបានទទួលមរណភាព កាលពីថ្ងៃអង្គារ កន្លងទៅ ដោយសារ COVID-19។
គិតត្រឹមថ្ងៃពុធម្សិលមិញ ចក្រភពអង់គ្លេសមានចំនួនអ្នកឆ្លង COVID-19 សរុបកើនដល់ ៩,៥២៩ករណី ក្នុងនោះអ្នកជំងឺ ៤៦៣នាក់ស្លាប់៕