(បរទេស)៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៤៨១,០២៦នាក់ហើយ ដោយក្នុងនោះអ្នកជំងឺ ដែលបានបាត់បង់ជីវិតមានចំនួន ១៧០,៤២៣នាក់ និងជាសះស្បើយឡើងវិញ ៦៤៦,៦៧៥នាក់ នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២១០។
សម្រាប់បណ្តាប្រទេសធំៗចំនួន ០៦ មានករណីឆ្លង COVID-19 ច្រើនជាងគេបង្អស់រហូតដល់រាប់សែនករណីមានដូចជា៖
១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៩២,៧៥៩ករណី ក្នុងនោះស្លាប់ ៤២,៥១៤នាក់ និងជាសះស្បើយឡើងវិញ ៧២,៣៨៩នាក់។
២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២០០,២១០ករណី ក្នុងនោះស្លាប់ ២០,៨៥២នាក់ និងជាសះស្បើយឡើងវិញ ៨០,៥៨៧នាក់។
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៨១,២២៨ករណី ក្នុងនោះស្លាប់ ២៤,១១៤នាក់ និងជាសះស្បើយឡើងវិញ ៤៨,៨៧៧នាក់។
៤៖ ប្រទេសបារាំង មានករណីឆ្លងសរុប ១៥៥,៣៨៣ករណី ក្នុងនោះស្លាប់ ២០,២៦៥នាក់ និងជាសះស្បើយឡើងវិញ ៣៧,៤០៩នាក់។
៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៤៧,០៦៥ករណី ក្នុងនោះស្លាប់ ៤,៨៦២នាក់ និងជាសះស្បើយឡើងវិញ ៩១,៥០០នាក់។
៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លង ១២៤,៧៤៣ករណី ក្នុងនោះស្លាប់ ១៦,៥០៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានទិន្នន័យបញ្ជាក់៕