(បរទេស)៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើង រហូតដល់ ៣,១៣៦,៥០៧ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២១៧,៨១៣នាក់ និងជាសះស្បើយឡើងវិញ ៩៥៣,៣២១នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer សហរដ្ឋអាមេរិក មានតួលេខអ្នកឆ្លងលើស ១លាននាក់ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖
១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ១,០៣៥,៧៦៥ករណី ក្នុងនោះស្លាប់ ៥៩,២៦៦នាក់ និងជាសះស្បើយឡើងវិញ ១៤២,២៣៨នាក់។
២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២៣២,១២៨ករណី ក្នុងនោះស្លាប់ ២៣,៨២២នាក់ និងជាសះស្បើយឡើងវិញ ១២៣,៩០៣នាក់។
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ២០១,៥០៥ករណី ក្នុងនោះស្លាប់ ២៧,៣៥៩នាក់ និងជាសះស្បើយឡើងវិញ ៦៨,៩៤១នាក់។
៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦៥,៩១១ករណី ក្នុងនោះស្លាប់ ២៣,៦៦០នាក់ និងជាសះស្បើយឡើងវិញ ៤៦,៨៨៦នាក់។
៥៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៦១,១៤៥ករណី ក្នុងនោះស្លាប់ ២១,៦៧៨នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។
៦៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៥៩,៩១២ករណី ក្នុងនោះស្លាប់ ៦,៣១៤នាក់ និងជាសះស្បើយឡើងវិញ ១១៧,៤០០នាក់។
៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១១៤,៦៥៣ករណី ក្នុងនោះស្លាប់ ២,៩៩២នាក់ និងជាសះស្បើយឡើងវិញ ៣៨,៨០៩នាក់៕