ប៉ូលិសអូស្ត្រាលីបាញ់សម្លាប់បុរសម្នាក់ក្នុងផ្សារទំនើប ក្រោយកើតមានករណី ចាក់មនុស្សឲ្យរបួសជាច្រើននាក់! (Video inside)
01-05-2020 16:18
(អូស្ត្រាលី)៖ ប៉ូលិសនៅក្នុងរដ្ឋភាគខាងលិច (Western Australia) នៃប្រទេសអូស្ត្រាលី បានបាញ់សម្លាប់បុរសម្នាក់ ដែលត្រូវបានសង្ស័យថា បានចាក់មនុស្សជាច្រើននាក់ឱ្យរបួស នៅឯផ្សារទំនើបមួយកន្លែងក្នុងតំបន់ ភីលបារ៉ា (Pilbara)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
បើតាមសាក្សីនៅកន្លែងកើតហេតុ ហេតុការណ៍ចាក់ឱ្យមនុស្សរបួសខាងលើ កើតឡើងនៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់) នៅផ្សារទំនើប សោតដេនឡេន សាខ្វែរ (South Hedland Square)។ ចំណែកឯប៉ូលិសវិញក៏បានឱ្យដឹងដែរថា មនុស្ស ០៥នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយកំាបិត ហើយក្នុងនោះមាន ០២នាក់រងរបួសធ្ងន់។
ប៉ុន្តែភ្លាមៗ ជនសង្ស័យមិនទាន់ត្រូវបានគេបញ្ជាក់អត្តសញ្ញាណនៅឡើយទេ ខណៈមូលហេតុពិតប្រាកដនៃការវាយប្រហារនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕