(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារ COVID-19 បានកើនលើស ១,០០០នាក់ហើយ បន្ទាប់ពីមានអ្នកស្លាប់ថ្មី១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានបញ្ជាក់ថា បូកបញ្ចូលតួលេខអ្នកស្លាប់ថ្មីខាងលើ ធ្វើឱ្យចំនួន អ្នកស្លាប់ទូទាំងប្រទេសកើនដល់ ១,០០៧នាក់ ខណៈអ្នកឆ្លងសរុបបានកើនដល់ ១៤,៧៤៩នាក់ ក្រោយអ្នកឆ្លងថ្មី ៤៨៤នាក់ ត្រូវបានប្រកាស។
គួរបញ្ជាក់ថា បើតាមលោក Yurianto គិតមកទល់នឹងពេលនេះ មនុស្ស ៣,០៦៣នាក់ បានជាសះស្បើយឡើងវិញ ហើយមនុស្ស ១១៩,៧២៨នាក់ បានទទួលការ ធ្វើតេស្ដរក COVID-19 និងច្រើនជាង ៣២,០០០នាក់ កំពុងស្ថិតនៅក្រោមការសង្ស័យ៕