(បរទេស)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤,៦៤៣,៩៣៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣០៨,៩៦២នាក់បានស្លាប់បាត់បង់ជីវិត និង ១,៧៦៩,៨២២នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៦៤ ប្រទេស និងដែនដីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៥៩។

ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៦៤ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៥៖៣០ នាទីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០៖

១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសអេស៉្បាញ (Spain)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ចក្រភពអស់គ្លេស (UK)
៥៖ ប្រទេសអ៉ីតាលីតាលី(Italy)
៦៖ ប្រទេសប្រេស៊ីល (Brazil)
៧៖ ប្រទេសបារាំង (France)
៨៖ ប្រទេសអាល្លឺម៉ង់(Germany)
៩៖ ប្រទេសតួកគី (Turkey)
១០៖ ប្រទេសអ៊ីរ៉ង់ (Iran)
១១៖ ប្រទេសឥណ្ឌា (India)
១២៖ ប្រទេសប៉េរូ (Peru)
១៣៖ ប្រទេសចិន (China)
១៤៖ ប្រទេសកាណាដា (Canada)
១៥៖ ប្រទេសបែលហ្ស៊ិក (Belgium)
១៦៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៧៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១៨៖ ប្រទេសហូឡង់ (Netherlands)
១៩៖ ប្រទេសឈីលី (Chile)
២០៖ ប្រទេសប៉ាគីស្ថាន (Pakistan)
២១៖ ប្រទេសអេក្វាឌ័រ (Ecuador)
២២៖ ប្រទេសស្វីស (Switzerland)
២៣៖ ប្រទេសកាតា (Qatar)
២៤៖ ប្រទេសស៊ុយអែត (Sweden)
២៥៖ ប្រទេសព័រទុយហ្កាល់ (Portugal)
២៦៖ ប្រទេសបេឡារុស្ស (Belarus)
២៧៖ ប្រទេសសិង្ហបុរី (Singapore)
២៨៖ ប្រទេសអៀរឡង់ (Ireland)
២៩៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៣០៖ ប្រទេសបង់ក្លាដែស (Bangladesh)
៣១៖ ប្រទេសប៉ូឡូញ (Poland)
៣២៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៣៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣៤៖ ប្រទេសរូម៉ានី (Romania)
៣៥៖ ប្រទេសអ៉ីស្រាអែល (Israel)
៣៦៖ ប្រទេសជប៉ុន (Japan)
៣៧៖ ប្រទេសអូទ្រីស (Austria)
៣៨៖ ប្រទេសកូឡុំប៊ី (Colombia)
៣៩៖ អាហ្វ្រិកខាងត្បូង (South Africa)
៤០៖ ប្រទេសគុយវ៉ែត (Kuwait)
៤១៖ ប្រទេសហ្វីលីពីន (Philippines)
៤២៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៣៖ ប្រទេសអេហ្ស៊ីប(Egypt)
៤៤៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៤៥៖ ប្រទេសដាណឺម៉ាក (Denmark)
៤៦៖ ប្រទេសស៊ែប៊ី (Serbia)
៤៧៖ ប្រទេសប៉ាណាម៉ា (Panama)
៤៨៖ ប្រទេសឆែក (Czechia)
៤៩៖ ប្រទេសន័រវេស (Norway)
៥០៖ ប្រទេសអាហ្សង់ទីន (Argentina)
៥១៖ ប្រទេសអូស្ត្រាលី (Australia)
៥២៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៥៣៖ ប្រទេសម៉ារ៉ុក (Morocco)
៥៤៖ ប្រទេសអាល់ហ្សេរី (Algeria)
៥៥៖ ប្រទេសបារ៉ែន (Bahrain)
៥៦៖ ប្រទេសហ្វាំងឡង់ (Finland)
៥៧៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៥៨៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥៩៖ ប្រទេសម៉ុលដាវី (Moldova)
៦០៖ ប្រទេសហ្គាណា (Ghana)
៦១៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៦២៖ ប្រទេសអ៊ូម៉ង់ (Oman)
៦៣៖ ប្រទេសអាមេនី (Armenia)
៦៤៖ ប្រទេសលុចសំបួ (Luxembourg)
៦៥៖ ប្រទេសបូលីវី (Bolivia)
៦៦៖ ប្រទេសហុងគ្រី (Hungary)
៦៧៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៦៨៖ ប្រទេសកាមេរូន (Cameroon)
៦៩៖ ប្រទេសថៃ (Thailand)
៧០៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៧១៖ ប្រទេសក្រិក (Greece)
៧២៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧៣៖ ប្រទេសហ្គីណេ (Guinea)
៧៤៖ ប្រទេសហុងឌូរ៉ាស (Honduras)
៧៥៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៦៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៧៧៖ ប្រទេសក្រូអាត (Croatia)
៧៨៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៧៩៖ ប្រទេសកូដវ័រ (Ivory Coast)
៨០៖ ប្រទេសស៊ូដង់ (Sudan)
៨១៖ ប្រទេសគុយបា (Cuba)
៨២៖ ប្រទេសអ៊ីស្លង់ (Iceland)
៨៣៖ ប្រទេសអេស្តូនី (Estonia)
៨៤៖ ម៉ាសេដូនខាងជើង (North Macedonia)
៨៥៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៨៦៖ ប្រទេសលីទុយអានី (Lithuania)
៨៧៖ ប្រទេសនូវែលសេឡង់ (New Zealand)
៨៨៖ ប្រទេសស្លូវ៉ាគី (Slovakia)
៨៩៖ ប្រទេសស្លូវេនី (Slovenia)
៩០៖ ប្រទេសកុងហ្គោ (DRC)
៩១៖ ប្រទេសជីប៊ូទី (Djibouti)
៩២៖ ប្រទេសសូម៉ាលី (Somalia)
៩៣៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៩៤៖ ប្រទេសម៉ាយតូត (Mayotte)
៩៥៖ ប្រទេសហ្គាបុង (Gabon)
៩៦៖ ប្រទេសតាជីគីស្ថាន (Tajikistan)
៩៧៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៨៖ ទីក្រុងហុងកុង (Hong Kong)
៩៩៖ ប្រទេសទុយនីស៊ី (Tunisia)
១០០៖ ប្រទេសម៉ាល់ឌីវ (Maldives)
១០១៖ ប្រទេសឡាតវី (Latvia)
១០២៖ ប្រទេសស្រីលង្កា (Sri Lanka)
១០៣៖ ប្រទេសអាល់បានី (Albania)
១០៤៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១០៥៖ ប្រទេសស៊ីប (Cyprus)
១០៦៖ ប្រទេសលីបង់ (Lebanon)
១០៧៖ ប្រទេសនីហ្សេ (Niger)
១០៨៖ ប្រទេសកូស្តារីកា (Costa Rica)
១០៩៖ ប្រទេសម៉ាលី (Mali)
១១០៖ ប្រទេសកេនយ៉ា (Kenya)
១១១៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១១២៖ ប្រទេសអង់ដូរ៉ា (Andorra)
១១៣៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១១៤៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១១៥៖ នាវា Diamond Princess
១១៦៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១១៧៖ ប្រទេសហ្សំបៀ (Zambia)
១១៨៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១១៩៖ ប្រទេសហ្ស៊កដានី (Jordan)
១២០៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១២១៖ ប្រជុំកោះឆានែល (Channel Islands)
១២២៖ ប្រទេសម៉ាល់តា (Malta)
១២៣៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១២៤៖ ប្រទេសតង់ហ្សានី (Tanzania)
១២៥៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
១២៦៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២៧៖ ដែនកោះ Reunion
១២៨៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១២៩៖ ប្រទេសឆាដ (Chad)
១៣០៖ ប្រទេសកុងហ្គោ (Congo)
១៣១៖ តំបន់ប៉ាឡេស្ទីន (Palestine)
១៣២៖ ប្រទេសបេនីន (Benin)
១៣៣៖ ដែនដីកោះ Isle of Man
១៣៤៖ ប្រទេសម៉ូរីស (Mauritius)
១៣៥៖ ប្រទេសខាបាវេដ (Cabo Verde)
១៣៦៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៣៧៖ ប្រទេសវៀតណាម (Vietnam)
១៣៨៖ ប្រទេសហៃទី (Haiti)
១៣៩៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
១៤០៖ ប្រទេសអេត្យូពី (Ethiopia)
១៤១៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៤២៖ ប្រទេសនេប៉ាល់ (Nepal)
១៤៣៖ ប្រទេសតូហ្គោ (Togo)
១៤៤៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១៤៥៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១៤៦៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៤៧៖ ប្រទេសលីបេរីយ៉ា (Liberia)
១៤៨៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៤៩៖ ប្រទេសម៉ាទីនីក (Martinique)
១៥០៖ ប្រទេសអេស្វាទីនី (Eswatini)
១៥១៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
១៥២៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៥៣៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៥៤៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៥៥៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៥៦៖ ប្រទេសប្រ៊ុយណេ (Brunei)
១៥៧៖ ប្រទេសម៉ុងហ្គោលី (Mongolia)
១៥៨៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៥៩៖ ប្រទេសកម្ពុជា (Cambodia)
១៦០៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៦១៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦២៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៦៣៖ ប្រទេសយេម៉ែន (Yemen)
១៦៤៖ ប្រទេសអារូបា (Aruba)

កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។

ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៦៤ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖