(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

១៖ លោក ដូណាល់ ត្រាំ បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា អាមេរិកនឹងអាចមានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំ២០២០ ឬមុននេះផងក៏ថាបាន។

២៖ ក្រុមវិស្វករចិននឹងទទួលពានរង្វាន់ថ្នាក់ខ្ពស់បំផុត ក្រោយធ្វើការអភិវឌ្ឍមីស៊ីលផ្លោង SLBM ដែលអាចហោះដល់សហរដ្ឋអាមេរិក។

៣៖ នៅថ្ងៃសៅរ៍នេះ រុស្ស៊ីប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,២០០នាក់ថ្មីទៀត។

៤៖ សភាតំណាងរាស្រ្តអាមេរិកអនុម័តថវិកាជំនួយទំហំជាង៣ទ្រីលានដុល្លារថែមទៀត សម្រាប់វិបត្តិ COVID-19 តែមិនសង្ឃឹមឆ្លងផុតព្រឹទ្ធសភាអាមេរិកនោះទេ។

៥៖ ចិនអំពាវនាវឲ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវ ការគាបសង្កត់ដោយមិនសមហេតុផលចំពោះ Huawei និងព្រមានសងសឹកអាមេរិកវិញ។

៦៖ ហាងកាហ្វេមួយនៅអាល្លឺម៉ង់អនុវត្តវិធីបែបនេះ ដើម្បីឲ្យភ្ញៀវរក្សាគម្លាតសុវត្ថិភាពចំពោះមុខ COVID-19។

៧៖ លោក ដូណាល់ ត្រាំ បណ្តេញមន្ត្រីផ្នែកស៊ើបអង្កេតម្នាក់ចេញពីតំណែង ដោយមិនបញ្ជាក់ពីមូលហេតុ។