(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

១៖ ភ្លើងកំពុងឆេះព្រៃរាប់សែនហិកតានៅរុស្ស៊ី , តំបន់ចុងបូព៌ារងគ្រោះធ្ងន់ជាងគេ។

២៖ ចិនយកយន្តហោះផលិតដោយផ្ទាល់ដៃគឺ C919 ទៅធ្វើតេស្តក្រោមសីតុណ្ហភាពខ្ពស់។

៣៖ អូស្ត្រាលីបំបែកកំណត់ត្រាថ្មី មានអ្នកឆ្លង COVID-19 ប្រចាំថ្ងៃច្រើនបំផុត មិនធ្លាប់មានក្នុងពេលជាងពីរខែ។

៤៖ ក្រុមបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង នឹងត្រូវទទួលការសម្រេចថា អាចបន្តសកម្មភាពបានទៀតឬអត់។

៥៖ ក្រុមសមាជិកបក្សប្រឆាំងតៃវ៉ាន់ ចូលកាន់កាប់អគារសភា និងចោទ លោកស្រីប្រធានាធិបតី Tsai ថា «ផ្តាច់ការ»។

៦៖ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះមនុស្សជិត ២០,០០០នាក់ទៀតឆ្លង COVID-19 នៅឥណ្ឌា។

៧៖ ច្បាប់ដំបូងគេរបស់ចិន ស្ដីពី «ការកែសម្រួលសហគមន៍» នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ។