(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

១៖ ភ្នំភ្លើងឥណ្ឌូណេស៊ី Sinabung ផ្ទុះ និងជះផេះកម្ពស់២គីឡូម៉ែត្រទៅលើមេឃ។

២៖ ក្រុមបាតុករថៃ ទាមទារឲ្យដោះលែងសកម្មជនប្រឆាំងរដ្ឋាភិបាលពីររូប និងព្រមានធ្វើសកម្មភាពតវ៉ាឲ្យកាន់តែខ្លាំង។

៣៖ មនុស្សកើនដល់ជាង២០នាក់ស្លាប់នៅកូរ៉េខាងត្បូង ដោយសារទឹកជំនន់បង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង។

៤៖ ពេលនេះរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក មានអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ១០,០០០នាក់។

៥៖ ទីបំផុតអាមេរិកឡាទីនក្លាយជាតំបន់ មានករណីស្លាប់ដោយសារ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតលើលោក។

៦៖ តួលេខមនុស្សស្លាប់កើនដល់១៨នាក់ ក្នុងករណីយន្តហោះជួបគ្រោះថ្នាក់ ពេលចុះចតនៅឥណ្ឌា។

៧៖ ទីបំផុតអាមេរិកកត់ឈ្មោះអភិបាលទីក្រុងហុងកុង និងមន្ត្រីក្រោមឱវាទចូលក្នុង «បញ្ជីខ្មៅ»។