(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ វៀតណាម៖ ទាហាន ១១នាក់ទៀតបន្តបាត់ខ្លួន ខណៈមនុស្សស្លាប់កើនដល់ ៧០នាក់នៅក្នុងគ្រោះទឹកជំនន់

២៖ អង្គការសិទ្ធិមនុស្សអាមេរិក៖ «កូរ៉េខាងជើងចាត់ទុកមនុស្សអន់ជាងសត្វ ដោយការធ្វើទារុណកម្ម ប្រមាថ និងបំភិតបំភ័យ ដើម្បីទទួលបានចម្លើយសារភាព»

៣៖ ១៦ថ្ងៃទៀត ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងមកដល់, លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងបង្កើនការឃោសនារៀងៗខ្លួន

៤៖ ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ពេលនេះវេណេស៊ុយទទួលបានថ្នាំព្យាបាល ថែមទៀតពីប្រទេសរុស្ស៊ី

៥៖ ក្រោយទណ្ឌកម្មអាវុធបិទបញ្ចប់ អ៉ីរ៉ង់ប្រកាស «ទិញ-លក់អាវុធក្នុងទ្រង់ទ្រាយធំ»

៦៖ ទាហានចិនម្នាក់ ត្រូវបានកងទ័ពឥណ្ឌាចាប់ខ្លួន នៅក្នុងតំបន់ជម្លោះព្រំដែន