(វ៉ាស៊ីនតោន)៖ នៅរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនលោក ចូ បៃដិន ត្រូវចូលរួមពិធីស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ ការរៀបចំជាច្រើនត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី មុនកម្មវិធីប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។

ខាងក្រោមនេះគឺជាកម្រងរូបភាពពិសេសៗ នៅមុនពិធីស្បថឡើងកាន់តំណែង របស់លោក ចូ បៃដិន ប្រារព្ធឡើងនៅឯវិមានកាពីតូល៖

១៖ លោក ចូ បៃដិន និងភរិយាចូលរួមក្នុងពិធីបួងសួង នៅព្រះវិហារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

២៖ លោក ដូណាល់ ត្រាំ ថ្លែងលាគ្រប់គ្នានៅមុនឡើងយន្តហោះ Air Force One ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់រដ្ឋផ្ល័ររីដា។

៣៖ មន្ត្រីនានារៀបចំយន្តហោះ ដើម្បីទទួលលោក ដូណាល់ ត្រាំ ធ្វើដំណើរក្នុងនាមជាប្រធានាធិបតី ជាលើកចុងក្រោយ។

៤៖ ព្រះអាទិត្យលិចនៅពីក្រោយសេតវិមាន នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមករា ដែលត្រូវជាថ្ងៃបិទបញ្ចប់អាណត្តិលោក ដូណាល់ ត្រាំ។

៥៖ លោក ចូ បៃដិន និងភរិយា, លោកស្រី កាម៉ាឡា ហារីស និងស្វាមី ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងជាង ៤សែននាក់ ដោយសារជំងឺ COVID-19 ក្នុងសហរដ្ឋអាមេរិក។

៦៖ លោក ចូ បៃដិន សម្រក់ទឹកភ្នែកពេលរំលឹកដល់កូនប្រុសមួយរូបរបស់លោក ដែលបានលាចាកលោកទៅ និងមិនបានមើលឃើញលោក ក្លាយជាប្រធានាធិបតីអាមេរិកពេលនេះ។

៧៖ កងកម្លាំងឆ្មាំជាតិ ដើរល្បាតក្នុងទីធ្លាវិមានសភា (កាពីតូល) ដើម្បីរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត នៅមុនពិធីស្បថឡើងកាន់តំណែង។

៨៖ ស្ថានីយទូរទស្សន៍ និងសារព័ត៌មានជាតិ ព្រមទាំងអន្តរជាតិ រៀបចំដើម្បីផ្តិតយកទិដ្ឋភាព នៃការស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន។

៩៖ កៅអីត្រូវបានរៀបចំដាច់ៗពីគ្នាសម្រាប់មនុស្សម្នា ដែលចូលរួមទស្សនាពិធីស្បថឡើងកាន់តំណែង ដើម្បីរក្សាគម្លាតសុវត្ថិភាព។

១០៖ ក្រុមតន្ត្រីកងទ័ពជើងទឹក ត្រៀមខ្លួនសម្រាប់ស្វាគមន៍ ពិធីស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន។

១១៖ ការត្រៀមវេទិកាស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន។

១២៖ ការតុបតែងទង់ជាតិ និងភ្លើងចំរុះពណ៌សម្រាប់ពិធីស្បថឡើងកាន់តំណែង៕

ប្រភព៖ CNN, AP, Reuters, Getty Image