(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីជំរុញគោលនយោបាយ «ទិញផលិតផលអាមេរិក ឬ Buy American»

 ២៖ ទីបំផុតព្រឹទ្ធសភាអាមេរិក បោះឆ្នោតគាំទ្រលោកស្រី Janet Yellen ជារដ្ឋមន្ត្រីរតនាគារ ដែលជាលើកដំបូងក្នុងរយៈពេល ២៣២ឆ្នាំ

៣៖ ផ្ទាំងទឹកកកលើផែនដីរលាយកាន់តែលឿន ដោយគិតជាមធ្យម ១.២ទ្រីលានតោនក្នុង១ឆ្នាំ

៤៖ គណបក្សកុម្មុយនិស្តវៀតណាមលើកសរសើរពីភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងវិបត្តិកូវីដ-១៩ ក្នុងឱកាសបើកសមាជបក្ស

៥៖ បាតុកម្មផ្ទុះឡើងនៅទីក្រុងស៊ីដនីចំថ្ងៃ Australia Day, មនុស្ស៥នាក់ត្រូវចាប់ខ្លួន

៦៖ តៃវ៉ាន់ហ្វឹកហ្វឺនលើការបញ្ជា យន្តហោះចម្បាំងបំពាក់មីស៊ីល ក្រោយយន្តហោះចិន ហោះឆ្វែលកោះនេះជាថ្មី