(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

១៖ អារ៉ាប៊ីសាអូឌីតច្រានចោលរបាយការណ៍របស់អាមេរិកដែលថា ព្រះរាជទាយាទខ្លួនអនុញ្ញាតឲ្យធ្វើឃាតអ្នកកាសែត Khashoggi កាលពីប៉ុន្មានឆ្នាំមុន។

២៖ តំណាងមីយ៉ាន់ម៉ានៅ UN ទទូចឲ្យកំពូលស្ថាប័នអន្តរជាតិនេះ ចាត់វិធានការជាក់ស្តែងដើម្បីបញ្ចប់បញ្ហារដ្ឋប្រហារយោធា។

៣៖ អ៉ីរ៉ង់ចេញមុខថ្កោលទោស ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក នៅភាគខាងកើតប្រទេសស៉ីរី។

៤៖ ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តសេចក្តីសម្រេចថ្មីមួយទៀត ដើម្បីជំរុញលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តាប្រទេសមានជម្លោះ និងប្រទេសទន់ខ្សោយ។

៥៖ រដ្ឋមន្រ្តីសុខាភិបាលអាហ្សង់ទីន ក្លាយជារដ្ឋមន្រ្តីទី៣ នៅប្រទេសអាមេរិកឡាទីនមួយនេះ ដែលឆ្លងកូវីដ-១៩។

៦៖ ផ្កាយរណបអឺរ៉ុប-រុស្ស៊ី ចាប់បានរូបភាពគ្រឿងយន្ត Perseverance របស់ NASA នៅលើភពអង្គារ។

៧៖ ម្ចាស់ក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាប៊ែតទីពីរ ជំរុញឲ្យគ្រប់គ្នាចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនឯង និងអ្នកនៅជុំវិញ។