(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៣៧៤ករណីបន្ថែមទៀត នៅថ្ងៃអាទិត្យ ទី២៨ ខែកម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០២ករណីប៉ុណ្ណោះ ដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៩នាក់បន្ថែទៀតផងដែរ។

ជាសរុប រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៣០០,៧៥២ករណី ក្នុងនោះស្លាប់ ១,១៣០នាក់ និងជាសះស្បើយ ២៧៣,៤១៧នាក់ ឬស្មើនឹង ៩០.៩%៕