(ប៉េកាំង)៖ យោងតាម «ព្រឹត្តិប័ត្រស្ថិតិអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅឆ្នាំ២០២០» ដែលចេញផ្សាយរដ្ឋាបាលជាតិស្ថិតិជាតិចិន កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញថា តាមការប៉ាន់ប្រមាណ ចំនួនផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗពេញមួយឆ្នាំ ឡើងដល់ ៧ ម៉ឺន ២ ពាន់ ៤ រយ ៤៧យាន់ប្រាក់ចិន ដែលកើនឡើង ២ ភាគរយបើប្រៀបធៀបនឹងនៅឆ្នាំ ២០១៩។

តាមការធ្វើបទបង្ហាញរបស់លោក Sheng Laiyun អនុប្រធានរដ្ឋាបាលជាតិស្ថិតិជាតិចិនបានឱ្យដឹងថា ទំហំសេដ្ឋកិច្ចសរុបរបស់ចិនក្នុងឆ្នាំ ២០២០ បានវាយទម្លុះ ១ រយទ្រីលានយន់ប្រាក់ចិន ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗបានលើស ១ ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។

នៅឆ្នាំ ២០២០ ប្រឈមនឹងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ និងតានតឹងព្រមទាំងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដំណើរការសេដ្ឋកិច្ចចិនបាននិងកំពុង រៀបចំភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ ដែលបានសម្រេចកំណើនវិជ្ជមានខាងសេដ្ឋកិច្ច តែមួយគត់ក្នុងចំណោមអង្គភាពសេដ្ឋកិច្ច សំខាន់នៅលើពិភពលោកទាំងមូល ក៏ដូចជាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ ទទួលជោគជ័យទាំងស្រុង និងទទួលសមិទ្ធផលប្រកបដោយលក្ខណៈសម្រេច ក្នុងការយកជ័យជម្នះលើការកសាងសង្គម មានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។

នាពេលកន្លងទៅថ្មីៗនេះ តួលេខដែលគួរឱ្យពេញចិត្ត ចាប់ពីបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីចិនកន្លងមក ក៏ឱ្យពិភពលោកមើលឃើញពីភាពធន់ និងភាពរស់រវើកនៃការបោះជំហានទៅមុខ សម្រាប់សេដ្ឋកិច្ច និងសង្គមរបស់ចិនក្នុងការងើបឡើងវិញ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ពោលគឺទំហំលក់សំបុត្រភាពយន្ត ក្នុងថ្ងៃឈប់សម្រាកទីមួយនៃបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីចិន បានលើសពី ១ ពាន់ ៧ រយលានយាន់ប្រាក់ចិន ដែលបានបំបែកកំណត់ត្រាថ្មី នៃទំហំលក់សំបុត្រភាពយន្តសរុបក្នុង ១ ថ្ងៃក្នុងប្រវត្តិសាស្រ្តភាពយន្តចិន និងការលក់សំបុត្រភាពយន្តក្នុង ១ ថ្ងៃក្នុងទីផ្សារតែមួយប្រភេទនៅទូទាំងពិភពលោក។

ចាប់ពីថ្ងៃទី ២០ ខែមករាដល់ថ្ងៃទី ១៨ ខែកុម្ភៈ ទំហំលក់បាយម្ហូបវេចខ្ចប់បានកើនឡើង ៤៨.៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ ចំនួនកញ្ចប់ដែលប្រមូលនិងដឹកជញ្ជូន នៃមុខរបរដឹកជញ្ជូនទំនិញរហ័ស ផែ្នកប្រៃសណីយ៍ជាតិក្នុងអំឡុងពេលថៃ្ងឈប់សម្រាក នៃបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីចិនបានកើនឡើង ២៦០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ ។តួលេខនៃការកើនឡើងទាំងនេះ ជាការតំណាងឱ្យបង្ហាញពីសុវត្ថិភាព និងភាពសប្បាយរីករាយរបស់ប្រជាជនចិនរាប់មិនអស់។

ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់លោកខាងលិច ក្នុងនោះបូករួមទាំង ស្ថានីយទូរទស្សន៍ព័ត៌មាន CNN បាននាំគ្នាបញ្ជាក់ថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន ប្រទេសចិនបានបង្ហាញម្តងទៀតនូវ «កំណើនដ៏ខ្លាំងក្លានៃអង្គភាពសេដ្ឋកិច្ច ធំទីពីរនៅលើពិភពលោក»។ ភាពរស់រវើកនៃសេដ្ឋកិច្ចចិន មិនត្រឹមតែត្រូវឆ្លុះបញ្ចាំងពីវិបុលភាពក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវឆ្លុះបញ្ចាំងពីការប្រាស្រ័យទាក់ទងគ្នា មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ជាមួយអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក។ យោងតាមទិន្នន័យនៅពេលដ៏ខ្លីខាងមុខនេះបានបង្ហាញថា នៅឆ្នាំ ២០២០ ទំហំនៃលំហូរចូលទុនបរទេសនៃប្រទេសចិន បានលើសពីសហរដ្ឋអាមេរិក ដែលក្លាយជាប្រទេសមានលំហូរចូលទុនបរទេសដោយផ្ទាល់ ច្រើនបំផុតនៅទូទាំងពិភពលោក ប្រទេសចិនបានជំនួសសហរដ្ឋអាមេរិក ដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុបជាលើកដំបូង ក្នុងនោះ ទំហំនាំចូលរបស់សហភាពអឺរ៉ុបពីប្រទេសចិនបានលើសពី ៣៨ ប៊ីនលានអ៊ឺរ៉ូដែលតួលេខទាំងនេះ បានលើសពីទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសជាច្រើនតែប៉ុណ្ណោះ។

តួលេខគឺគួរឱ្យជឿជាក់យ៉ាងខ្លាំង។ ក្នុងនាមជា «កម្លាំងចលករថ្មី» នៃសេដ្ឋកិច្ចសកល ប្រទេសចិនបានធ្វើឱ្យជនបរទេសកាន់តែច្រើនឡើងៗ ទទួលបាននូវជំនឿចិត្ត និងភាពជឿជាក់កាន់តែច្រើននៃការងើបឡើងវិញ នៃសកលលោកបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង៕