(បរទេស)៖ ទស្សនាវដ្តី «India Today» បានចុះផ្សាយដំណឹង កាលពីថ្ងៃទី២៨ ខែកុម្ភៈថា ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ១៩ ចាក់តែមួយដូសដំបូងបង្អស់ដោយមានលក្ខខណ្ឌ។

វ៉ាក់សាំងប្រភេទនេះគឺវ៉ាក់សាំងកូវីដ១៩ ដែលសហការគ្នាសិក្សាស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន CanSino និងក្រុមការងារនៃបណ្ឌិត្យសភាយោធាចិន ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Chenwei។ បន្ទាប់ពីការចាក់វ៉ាក់សាំងនេះរយៈពេល ១៤ ថ្ងៃ អាចទទួលបានប្រសិទ្ធភាពល្អប្រសើរ ក្នុងការទប់ទល់នឹងរោគសញ្ញាជាទូទៅនៃជំងឺកូវីដ១៩៕