(ប៉េកាំង)៖ ប្រទេសចិននឹងបើកមហាសន្និបាតនៃសភាទាំងពីរ ដែលជាពេលដ៏សំខាន់នៃការពិនិត្យពិភាក្សាអំពីរបៀបវារៈនយោបាយប្រចាំឆ្នាំរបស់ខ្លួន។ ការបើក មហាសន្និបាតនៃសភាទាំងពីរឆ្នាំ ២០២១នេះ ចំពេលចាប់ផ្តើមអនុវត្តផែនការ៥ឆ្នាំទី១៤ និងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងធ្វើការពិនិត្យពិភាក្សាស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម និងសេចក្តីព្រាងច្បាប់ស្តីពីទិសដៅ រយៈពេលវែងឆ្នាំ២០៣៥ ដោយនឹងដាក់ចេញនូវចក្ខុវិស័យសេដ្ឋកិច្ចដែលកាន់តែបៃតង និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីសម្រាប់ប្រទេសចិន។ និយាយជារួម សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់លើ៤ចំណុច ដូចខាងក្រោមនេះ៖

ទីមួយ៖ និម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលមានដំណើរវិលជុំក្នុងស្រុក និងអន្តរជាតិ, ទីពីរ៖ នវានុវត្តន៍ដោយម្ចាស់ការរបស់ប្រទេសចិន, ទីបី៖ បញ្ហាកំណត់ស្តង់ដារ ការប្រឆាំងភាពផ្តាច់មុខ និងការការពារកម្មសិទ្ធិបញ្ញាជាដើមរបស់ប្រទេសចិន និងទីបួន៖ តើប្រទេសចិននឹងសម្រេចការកាត់បន្ថយការបញ្ចេញកាបូនដោយរបៀបណា៕