(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៨,៣២១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៩៩៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៥២៦,០៨៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣៣,៦៣៦នាក់ និងជាសះស្បើយឡើងសរុប ២០,០៩៣,៤៤២នាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានវ៉ាក់សាំងដល់ទៅ ៣ជម្រើស ក្នុងនោះរួមមានវ៉ាក់សាំងរបស់ Pfizer-BioNTech និងក្រុមហ៊ុន Moderna ព្រមទាំងក្រុមហ៊ុន Johnson & Johnson សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន ខណៈលោក ចូ បៃដិន បានសន្យាថា អាមេរិកនឹងមានវ៉ាក់សាំងចាក់ជូន ប្រជាជនពេញវ័យទាំងអស់ នៅត្រឹមចុងខែឧសភាខាងមុខ៕