(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការកឃើញអ្នកឆ្លង COVID-19 ចំនួន ១៨៥,២៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១៣,៨៧១,៣២១នាក់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ worldometers។

នៅក្នុងរយៈពេលដូចគ្នា អាជ្ញាធរសុខាភិបាលឥណ្ឌាក៏បានប្រកាសពីការរកឃើញស្លាប់ថ្មីចំនួន ១,០២៦នាក់ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១៧២,១១៥នាក់ ខណៈ ១២,៣៣២,៦៨៨នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ឥណ្ឌាបច្ចុប្បន្នកំពុងប្រឈមមុខនឹងរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលត្រូវបានគេជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មី៕