(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួន សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបន្ថែម «ដូសទី៣» នៅក្នុងរយៈពេល ៩-១២ខែទៀត

២៖ UN នឹងបន្តធ្វើបេសកកម្មនៅអាហ្វហ្គានីស្ថាន ក្រោយការដកទ័ពរបស់សហរដ្ឋអាមេរិក និង NATO

៣៖ WHO នឹងប្រកាសសេចក្តីសម្រេចចុងក្រោយ លើវ៉ាក់សាំងចិនចំនួនពីរ នៅចុងខែមេសា ឬដើមខែឧសភា

៤៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Suga ទៅដល់ទីក្រុងវ៉ាស៉ីនតោន និងត្រៀមជួប លោក បៃដិន ក្នុងនាមជាមេដឹកនាំបរទេសដំបូងបំផុត

៥៖ យន្តហោះចម្បាំងរុស្ស៉ី ហោះស្ទាក់និងអមដំណើរ យន្តហោះឈ្លបការណ៍អាមេរិកជាថ្មីម្តងទៀត នៅលើមហាសមុទ្រប៉ាស៉ីហ្វិក

៦៖ ក្រុមប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា ប្រកាសបង្កើតរដ្ឋាភិបាលថ្មី និងសុំឲ្យអន្តរជាតិជួយគាំទ្រ