(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤២,៦៩៥,២៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០៤៣,០០៩នាក់ និងជាសះស្បើយឡើងវិញ ១២១,១៩៩,២៤១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៤៧៥,០៤៣នាក់ ស្លាប់ចំនួន ៥៨១,៥៤២នាក់ និងជាសះស្បើយចំនួន ២៥, ០៤៣,៤៦៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៥,៣១៤,៧១៤នាក់ ស្លាប់ចំនួន ១៨០,៥៥០នាក់ និងជាសះស្បើយ ១៣,១០៣, ២២០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៩៧៧,៧១៣នាក់ ស្លាប់ ៣៧៥,០៤៩នាក់ និងជាសះស្បើយ ១២,៤៦០, ៧១២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖