(ប៉េកាំង)៖ «ក្នុងនាមជាសមាជិកសំខាន់ នៃមហាគ្រួសារធំទ្វីបអាស៊ី ប្រទេសចិនបានធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយជាបន្តបន្ទាប់ សកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ វិវឌ្ឍរីកចំរើនជាមួយទ្វីបអាស៊ី រួមគ្នាអភិវឌ្ឍន៍ជាមួយពិភពលោក» ប៉ុន្តែក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសចិន ក៏មិនខ្វះសំឡេងចោទជាមន្ទិលសង្ស័យ និងមូលបង្កាច់ដែរ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រែប្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មានរយៈពេល ១០០ឆ្នាំកន្លងមក តើប្រទេសចិនត្រូវស្វែងរកការអភិវឌ្ឍ ក្នុងស្ថានការណ៍ប្រែប្រួលយ៉ាងដូចម្តេច? តើត្រូវស្វែងរកកាលានុវត្តភាពយ៉ាងដូចម្តេច ក្នុងបញ្ហាប្រឈមដោយរបៀបណា?
វាបានក្លាយជាប្រធានបទក្តៅ នៃវេទិកាបូអាវសម្រាប់អាស៊ីលើកនេះ។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានយកបទសម្ភាសន៍ ជាមួយឥស្សរជនមជ្ឈដ្ឋាននយោបាយ និងបញ្ញវន្តជាច្រើនរូប ខណៈពេលបើកធ្វើវេទិកាបូអាវសម្រាប់អាស៊ីលើកនេះ ពួកគេបានវិភាគពីតួនាទីសំខាន់របស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍របស់ពិភពលោក និងអភិបាលកិច្ចសកល។

លោកThomas Friedman អ្នកនិពន្ធនៃកាសែតញូយ៉កថែមបានថ្លែងថា ប្រទេសចិនខិតខំបង្កើតសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្មានការកុហកបោកប្រាស់ គឺពឹងផ្អែកលើការឧស្សាហ៍ព្យាយាម ប្រាក់បញ្ញើ និងការវិនិយោគដ៏ឆ្លាតវៃ។ តំណាងទី១ប្រចាំនៅប្រទេសចិននៃអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនមែនជាអព្ភូតហេតុទេ តែគឺជាកំណែទម្រង់ឥតឈប់ឈរ។ លោក Kishore Mahbubani អ្នកការទូតជើងចាស់សិង្ហបុរីបានថ្លែងថា ការងើបឡើងវិញដ៏វិជ្ជមានរបស់ប្រទេសចិន បានបង្ហាញពីលក្ខណៈសំខាន់នៃកិច្ចព្រមព្រៀង RCEP៕