(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះការសមដៃរវាង ពាក្យកុហកនិងការពិតអំពីភូមិភាគស៊ីនជាំង បណ្តាលឱ្យមនុស្សមាន ការយកចិត្តទុកដាក់ជាទូទៅម្តងទៀត តាមរយៈសកម្មភាពពីរលើក។ គណៈកម្មាធិការកិច្ចការទូតនៃសភាតំណាងរាស្ត្រអាមេរិក បានរៀបចំធ្វើអ្វីដែលហៅថា សវនាការពាក់ព័ន្ធនឹងបញ្ហាស៊ីនជាំង នៅពេលថ្មីៗកន្លងទៅនេះ។

«សាក្សី» ដែលបានចូលរួមសវនាការ មានជនចង់ឱ្យភូមិភាគស៊ីនជាំងឯករាជ្យ មាន «អ្នកនៅរស់រានមានជីវិត» ដែលត្រូវគេលាតត្រដាងជាច្រើនលើកថា បានចេញផ្សាយដែលនិយាយបាតដៃជាខ្នងដៃ និងមានមនុស្សដែលពោរពេញទៅដោយគំនិតលំអៀង ចំពោះគោលនយោបាយគ្រប់គ្រងភូមិភាគស៊ីនជាំង របស់ភាគីចិនទៀតផង។ ដូច្នេះ សវនាការបែប «សន្មត់មានទោស» លើកនេះ នាំឱ្យពិភពលោកមើលឃើញ ការសម្តែងប្រឆាំងចិនដ៏អាក្រក់មួយលើកម្តងទៀត។

សកម្មភាពមួយទៀតគឺកិច្ចប្រជុំតាមប្រព័ន្ធវីដេអូឈ្មោះថា «ភូមិភាគស៊ីនជាំងជាកន្លែងល្អមួយ» ដែលសហការរៀបចំដោយស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក និងភូមិភាគស្វយ័តជនជាតិវីវូអឺស៊ីនជាំង។ មន្ត្រីនិងប្រជាជននៃភូមិភាគស៊ីនជាំង បានរៀបរាប់យ៉ាងលំអិតនូវរឿង ដែលមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើងៗ តាមរយៈបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ហើយក៏បានធ្វើកិច្ចសន្ទនានិងផ្លាស់ប្តូរ ជាមួយឥស្សរជនភាគីអាមេរិកដែលចូលរួមកិច្ចប្រជុំផងដែរ។

សូមបញ្ជាក់ថា មុនពេលរៀបចំកិច្ចប្រជុំលើកនេះ ភាគីចិនបានអញ្ជើញជាទូទៅឱ្យសមាជិករដ្ឋសភា និងជំនួយការសហរដ្ឋអាមេរិកចូលរួម ប៉ុន្តែអ្នកនយោបាយអាមេរិកដែលតែងតែនិយាយថា «យកចិត្តទុកដាក់ដល់សិទ្ធិមនុស្សនៃភូមិភាគស៊ីនជាំង» ទាំងនោះស្ទើរតែគ្មានអ្នកណាម្នាក់ចូលរួមកិច្ចប្រជុំនេះទេ។ សភាពការណ៍អភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំង មានការពិតជាក់ស្តែងជាភស្តុតាង។

នៅក្រោមការជំរុញនៃគោលនយោបាយគ្រប់គ្រង ភូមិភាគស៊ីនជាំងដ៏ត្រឹមត្រូវនិងខ្លាំងក្លានៃរដ្ឋាភិបាលចិន ស៊ីនជាំងមិនដែលកើតមានរឿងភេរវកម្មហិង្សា ក្នុងរយៈពេលជាងបួនឆ្នាំកន្លងទៅ ហើយសង្គមនិងសេដ្ឋកិច្ច បានវិវឌ្ឍរីកចម្រើនដោយនឹងនរ។ ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៩ GDP នៃតំបន់ស៊ីនជាំងគិតជាមធ្យមក្នុងមួយឆ្នាំៗ បានកើនឡើង៧.២ភាគរយ ចំណូលអាចប្រើប្រាស់គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់ប្រជាជនភូមិភាគស៊ីនជាំង បានកើនឡើង៩.១ភាគរយ។ នៅឆ្នាំ២០២០ GDP នៃភូមិភាគស៊ីនជាំងបានកើនឡើង៣.៤ភាគរយ ដែលខ្ពស់ជាង GDP នៃទូទាំងប្រទេសចិនចំនួន១.១ភាគរយ ។

នៅពេលដែលការពិតនៃភូមមិភាគស៊ីនជាំង ត្រូវបានបង្ហាញនៅចំពោះមុខយើង ប៉ុន្តែអ្នកនយោបាយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចមួយចំនួន បែរជាខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបិទបាំងការពិតទាំងនេះ។ ពួកគេមិនហ៊ានប្រឈមមុខ នឹងភូមិភាគស៊ីនជាំងដែលរីកចម្រើន ទៅមុខយ៉ាងផុលផុស ពីព្រោះ សមិទ្ធផលអភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំង នាំឱ្យឧបាយកលរបស់ពួកគេដែលយក «សិទ្ធិមនុស្ស» ធ្វើជាលេសបំផ្លាញស្ថិរភាពនៃភូមិភាគស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន មុខជានឹងក្លាយជាសុបិនមួយលើកជាមិនខាន៕