(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ នាយករដ្ឋមន្ត្រីអង់គ្លេសប្រាប់បារាំងឲ្យ «អត់ធ្មត់បន្តិច» និងទុក ឱកាសឲ្យអង់គ្លេស អាមេរិក និងអូស្ត្រាលីបានធូរស្រាល

២៖ អាមេរិក និងអង់គ្លេសបង្ហាញការស្វាគមន៍ចំពោះចិន ជុំវិញការប្តេជ្ញាចិត្តដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ

៣៖ កោះតៃវ៉ាន់កំពុងព្រួយបារម្ភខ្លាចចិន ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម «CPTPP» បានមុន

៤៖ នាយកក្រុមហ៊ុន Moderna មើលឃើញថា វិបត្តិកូវីដ១៩ អាចនឹងចប់ក្នុងពេល១ឆ្នាំទៀត ដោយសារកំណើននៃការផលិតវ៉ាក់សាំង

៥៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់៖ «វិធានការ lockdown អាចបញ្ចប់ទៅបាន ទាល់តែការចាក់វ៉ាក់សាំង ឈានដល់អត្រាខ្ពស់»

៦៖ អ្នកការទូតជាន់ខ្ពស់អាមេរិកប្រចាំប្រទេសហៃទី ប្រកាសលាលែងចេញពីតំណែង ជុំវិញការប្រព្រឹត្តអំពើអមនុស្សធម៌ចំពោះអន្តោប្រវេសន៍