(ប៉េកាំង)៖ ក្នុងឱកាសចូលរួមពិធីបើកមហាសន្និបាតគមនាគមន៍ ប្រកបដោយនិរន្តរភាពជាសកលនៃអង្គការសហប្រជាជាតិលើកទី ២ តាមប្រព័ន្ធវីដេអូនាយប់ថ្ងៃទី១៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គ្រប់ប្រទេសអភិវឌ្ឍរួមគ្នា ទើបជាការអភិវឌ្ឍន៍ដ៏ពិតប្រាកដ អ្នកទាំងអស់គ្នាទទួលបានជីវភាពធូរធាដូចគ្នា ទើបជាភាពធូរធារដ៏ពិតប្រាកដ។

គួរបង្កើនការតភ្ជាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់កំណត់ គាំពារឋានៈ និងកិត្យានុភាពនៃអង្គការសហប្រជាជាតិ ជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយភាពក្រីក្រ សុខាភិបាល គមនាគមន៍និងចរាចរណ៍ទំនិញ និងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

រំពឹងថា ប្រទេសនានាអាចចូលរួមយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍជាសកល ខណៈសម្រេចបាននូវការអភិវឌ្ឍន៍របស់ខ្លួន៕