(ឡង់ដ៍)៖ សមាជិកសភាអភិរក្សអង់គ្លេសលោក លោក David Ames ត្រូវបានគេចាក់ជាច្រើនកាំបិត នៅក្នុងការប្រជុំមណ្ឌលបោះឆ្នោតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស the Sky News នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

បុគ្គលិកនៅក្នុងការិយាល័យរបស់លោកបានបញ្ជាក់ពីហេតុការណ៍នេះ ហើយប៉ូលីសបាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ របាយការណ៍បានបន្ថែមថា បុរសម្នាក់បានដើរចូលទៅក្នុងវិហារ Belfairs Methodist Church ក្នុងទីក្រុង Essex ហើយបានដកអាវុធវាយប្រហារលោក កាលពីរសៀលថ្ងៃសុក្រនេះ។

លោក Ames ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ខណៈស្ថានភាពរបស់លោកយ៉ាងណានោះ មិនទាន់ដឹងច្បាស់ឡើយទេ។

គួរបញ្ជាក់ថា ហេតុការណ៍ចាក់សម្លាប់នេះ វារំលឹកចក្រភពអង់គ្លេសអំពីឃាតកម្មលើសមាជិកសភាការងារមួយរូប គឺលោក Jo Cox កាលពីខែមិថុនាឆ្នាំ ២០១៦ ក្នុងការឈានដល់ការធ្វើប្រជាមតិរបស់សហភាពអឺរ៉ុប៕