(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ថ្លែងក្នុងសុន្ទរកថាមួយលើក អ្នកដឹកនាំអាមេរិកបានមួលបង្កាច់ថា នៅតំបន់ស៊ីនជាំងមានបាតុភូត «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» ព្រមទាំងលាបព័ណ៌លើគោលនយោបាយអភិបាលកិច្ចរបស់ប្រទេសចិននៅតំបន់ស៊ីនជាំង។ យ៉ាងណាមិញ អាមេរិកតែងតែវាយប្រហារប្រទេសចិន ដោយយក បញ្ហាសិទ្ធិមនុស្សធ្វើជាលេស ទង្វើបែបនេះមិនត្រឹមតែមិនអាចបង្កើតអ្វីដែលហៅថា «ឋានៈដឹកនាំខាងសីលធម៌» របស់អាមេរិកនៅលើពិភពលោកប៉ុណ្ណោះទេ ផ្ទុយទៅវិញបានលាតត្រដាងថែមមួយកម្រិតទៀតនូវភាពលាក់ពុត និង «ស្តង់ដារពីរ» របស់អាមេរិកក្នុងបញ្ហាសិទ្ធិមនុស្សផងដែរ។

ពាក្យសម្តីកុហកទោះនិយាយមួយពាន់លើកក៏វានៅតែជាពាក្យសម្តីកុហកដែរ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញទំនាក់ទំនងសង្គមបរទេសបានបែកធ្លាយព័ត៌មាន អំពីថ្លៃនិងសមាមាត្របែកចាយប្រាក់ខុសច្បាប់សម្រាប់ឱ្យ «សាក្សី» បង្ហាញមុខក្នុង «តុលាការពិសេសវៃវូអឺ» ប្រការនេះបានបញ្ជាក់ម្តងទៀតថា «បញ្ហាសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង» គ្រាន់តែជាផលិតផលដែលពួកប្រឆាំងចិននៃប្រទេសប៉ែកខាងលិចបានផលិតក្នុងខ្សែសង្វាក់ពាក្យភូតកុហក និងជាឧបាយកលនយោបាយ របស់អាមេរិកដើម្បីដាក់សម្ពាធទៅលើការអភិវឌ្ឍឧស្សាហកម្មនៃតំបន់ស៊ីនជាំង បំផ្លិចបំផ្លាញស្ថិរភាពនៃតំបន់ស៊ីនជាំង ក៏ដូចជារារាំងការអភិវឌ្ឍ របស់ប្រទេសចិនផងដែរ។

អ្នកផងទាំងពួងបានចាប់អារម្មណ៍ទៀតថា ពិតមែនតែអាមេរិកលូកដៃចូលកិច្ចការតំបន់ស៊ីនជាំងដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេសក៏ដោយ ក៏ប៉ុន្តែ «សន្លឹកបៀសិទ្ធិមនុស្ស» នេះ អាមេរិកកាន់តែលេងមិនរួច ដោយសារកំណត់ត្រាសិទ្ធិមនុសុ្សដ៏អាក្រក់របស់ខ្លួនត្រូវអ្នកផងពួងទាំងមើលយ៉ាងច្បាស់ហើយ។ ទាំងជនជាតិដើមភាគតិចនៅអាមេរិកត្រូវប្រល័យពូជសាសន៍ ទាំងបាតុភូតនៃ «របបទាសករសម័យទំនើប» របស់អាមេរិកនាពេលបច្ចុប្បន្នដែលគួរឱ្យអ្នកផង ភ្ញាក់ផ្អើល រហូតដល់បទឧក្រិដ្ឋគ្រប់បែបយ៉ាងរបស់កងទ័ពអាមេរិកដែលបានប្រព្រឹត្តិក្នុងពេលដកចេញពីអាហ្វហ្កានីស្ថាន តួនាទីរបស់អាមេរិកដែលជា «គ្រូបង្រៀនប្រដៅកូនសិស្ស» ត្រូវផ្តួលរំលំជាស្រេចហើយ។

អាមេរិកមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាសិទ្ធិមនុស្សក្នុងស្រុកតែប៉ុណ្ណោះទេ ថែមទាំងក៏បានប្រឌិតគ្រោះមហន្តរាយផ្នែកសិទ្ធិមនុស្សលើផ្ទៃអន្តរជាតិជា បន្តបន្ទាប់ទៀងផង។ អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ទីបំផុតធ្វើឱ្យប្រទេសទាំងនេះត្រូវធ្លាក់ ក្នុងភ្លើងសង្គ្រាមនិងភាពវឹកវរ ហើយបានបន្សល់ទុកបញ្ហាពិបាកដោះស្រាយជាច្រើន។ បើប្រៀបធៀបនឹងអាមេរិក ដោយមកពីរដ្ឋាភិបាលចិនបាន អនុវត្តវិធានការប្រឆាំងភេរវកម្មដ៏ខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព បានជាតំបន់ស៊ីនជាំងមិនបានកើតមានព្រឹត្តិការណ៍ភេរវកម្មហិង្សាក្នុងរយៈពេលជាង ៤ឆ្នាំជាប់ៗគ្នា បរិវេណសង្គមទាំងមូលប្រកបដោយសុវត្ថិភាព និងស្ថិរភាព ដែលបានតាំងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ឱ្យសេដ្ឋកិច្ចទទួលបានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស។

អាមេរិកគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ខ្លួន ដោះស្រាយបញ្ហារបស់ខ្លួនឱ្យបានល្អ លែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ប្រទេសដទៃដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។ ការលាបព័ណ៌តំបន់ស៊ីនជាំងមិនអាចដោះស្រាយបាននូវបញ្ហារបស់អាមេរិកខ្លួនឯងនោះទេ មិនអាចកែប្រែ ការពិតជាក់ស្តែងនៅតំបន់ស៊ីនជាំងដែលមានភាពរុងរឿងនិងស្ថិរភាព ហើយក៏កាន់តែមិនអាចទប់ស្កាត់និន្នាការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ។

«សន្លឹកបៀសិទ្ធិមនុស្ស» បែបអាមេរិកដែលមានកេរ្តិ៍ឈ្មោះដ៏អាក្រក់ គួរតែទុកជាមោឃ !