(ប៉េកាំង)៖ ថ្ងៃទី២០ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យច្រកទន្លេលឿងនៅទីក្រុង Dongying ខេត្ត Shandong។

នៅរសៀលថ្ងៃដដែល លោកបានមកដល់កំពង់ផែច្រកទន្លេលឿង មជ្ឈមណ្ឌលតាមដានពីអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេលឿង និងតំបន់គាំពារធម្មជាតិថ្នាក់ជាតិ នៃតំបន់ដីសណ្តទន្លេលឿង ដើម្បីសង្កេតមើលពីស្ថានភាពទឹកទន្លេលឿង និងអេកូបរិស្ថានដីសើមនៃតំបន់ដីសណ្តទន្លេលឿង និងស្វែងយល់អំពីស្ថានការណ៍ការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃអាងទន្លេលឿង។

«ទន្លេលឿងគឺជាទន្លេដ៏ធំមួយនៅភាគខាងជើងប្រទេសចិន ដែលមានប្រវែងសរុប ៥,៤៦៤គីឡូម៉ែត្រ។ ទន្លេលឿងគឺជាប្រភពដ៏សំខាន់បំផុតនៃអរិយធម៌ចិន ហើយជនជាតិចិនហៅទន្លេនេះជា “ទន្លេមាតា”»