(ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំងកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការ ជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប៉ុន្តែគ្មានវិធានការបិទខ្ទប់ណាមួយត្រូវបានគេរំពឹងទុកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានប្រាប់វិទ្យុក្នុងស្រុកថា បារាំងកំពុងស្ថិតក្នុងស្ថានភាពហានីភ័យ។ អត្រាអ្នកថ្មីឆ្លងបានកើតឡើងស្ទើរតែ៥០% កាលពីសប្តាហ៍មុន»។

ទោះបីជាប្រទេសបារាំងមានអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងស្ថានភាពល្អប្រសើរជាងប្រទេសជិតខាងក៏ដោយ ក៏ លោក Attal បានទទូចថា វាទាមទារឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាដាច់ខាតនៅក្នុងប្រទេសបារាំង។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះទីភ្នាក់ងារសុខភាពសាធារណៈបារាំងបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,២៤១ករណីដែលនាំឱ្យចំនួនករណីដែលត្រូវបានបញ្ជាក់សរុបកើនដល់៧,២៩០,៨៨៦ ករណីនៅទូទាំងប្រទេស៕