(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ សហរដ្ឋអាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស

២៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អបអរជ័យជម្នះដ៏កម្រ នៅឯពិធីចុះហត្ថលេខាលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ

៣៖ ជំងឺផ្កាសាយបក្សីផ្ទុះឡើងខ្លាំងនៅទ្វីបអឺរ៉ុប និងអាស៉ី, អង្គការសុខភាពសត្វពិភពលោក កំពុងតាមដាន

៤៖ លោក Xi Jinping៖ ប្រទេសចិន និងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

៥៖ លោក គីម ជុងអ៊ុន បង្ហាញវត្តមានឡើងវិញ នៅឯការដ្ឋានសាងសង់ទីក្រុងទំនើប ស្ថិតនៅជិតព្រំដែនចិន

៦៖ លោកស្រី អោងសាន ស៊ូជី ត្រូវយោធាមីយ៉ាន់ម៉ាចោទប្រកាន់ថែមទៀត ពីបទបន្លំការបោះឆ្នោត កាលពីឆ្នាំ២០២០