(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុនេះបានប្រកាសពីផែនការកាត់បន្ថយចន្លោះពេលនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ពី៦ខែ មកនៅត្រឹម ៤ខែ វិញ សម្រាប់មនុស្សមានវ័យចំណាស់ ខណៈកំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យមានករណីជំងឺធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កូរ៉េខាងត្បូង ដែលបច្ចុប្បន្នកំពុងបន្ធូរបន្ថយវិធានការរឹតត្បិត នៅក្រោមផែនការរៀនរស់នៅជាមួយ COVID-19 សម្រេចបានការចាក់វ៉ាក់សាំងបង្ការលើ
ប្រជាជនពេញវ័យច្រើនជាង ៩០ភាគរយ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា ករណីឆ្លងនៅក្នុងចំណោមអ្នកដែលបានទទួលការវ៉ាក់សាំងបង្ការទាំងនេះ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ជាពិសេសគឺក្រុមមនុស្សចាស់តែម្ដង។

ដូច្នេះហើយទើប មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង (KDCA) បានសម្រេចចិត្តកាត់បន្ថយចន្លោះពេលចាក់វ៉ាក់សាំងដូសជំរុញពី៦ខែ មកនៅត្រឹម ៦ខែ សម្រាប់មនុស្សចាស់, អ្នកដែលរស់នៅ ឬធ្វើការនៅតាមមណ្ឌលថែទាំមនុស្សចាស់ និងជនងាយរងគ្រោះផ្សេងទៀត។ ចំណែកឯ ក្រុមមនុស្សមានវ័យ ៥០ឆ្នាំ, ទាហាន, ប៉ូលិស រួមទាំងក្រុមអ្នកពន្លត់អគ្គិភ័យអាចទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ក្នុងរយៈពេល៥ខែ បន្ទាប់ពីពួកគេចាក់ វ៉ាក់សាំងដូសទី២។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer កូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 សរុប ៤០២,៧៧៥នាក់ ក្នុងនោះស្លាប់ ៣,១៥៨នាក់ និងជាសះស្បើយ ឡើងវិញ ៣៦៦,០៨៩នាក់៕