(ម៉ូស្គូ)៖ ថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្រុងម៉ូស្គូ វេបសាយច្បាប់ និងព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី បានចេញផ្សាយក្រឹត្យរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបានប្រកាសផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

ក្រឹត្យប្រធានាធិបតីនេះបានប្រកាសថា ដើម្បីកោតសរសើរចំពោះលោក Shen Haixiong ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងរុស្ស៊ី និងចិន ក៏ដូចជាបានបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ដូច្នេះរដ្ឋាភិបាលរុស្ស៊ីសម្រេចផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក។

សូមបញ្ជាក់ថា ឆ្នាំនេះជាខួបទី ២០ នៃការចុះហត្ថលេខាលើ «សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាព និងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិន និងរុស្ស៊ី» ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិន និងរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌មនុស្សជាតិ រវាងប្រទេសទាំងពីរ៕